Confirmed on the employer's own hiring board on Oct 21, 2026. First seen by Alion on Oct 14, 2026.
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។
ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
អ្នកហាត់ការផ្នែកច្បាប់ដោះស្រាយបំណុល
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
- ជួយរៀបចំសំណើរសុំប្តឹងអតិថិជនទៅតុលាការរបស់សាខាដាក់ជូនថ្នាក់គ្រប់គ្រងអនុម័ត។
- ជួយរៀបចំបណ្តឹងដោះស្រាយបំណុលទៅតុលាការ និងក្រៅតុលាការ។
- ជួយរៀបចំលិខិតជូនដំណឹងអំពីការបំពានកាតព្វកិច្ចសងបំណុល។
- ជួយតាមបណ្តឹងតុលាការ ដើម្បីពន្លឿននីតិវិធី។
- ជួយចរចារនិងផ្សះផ្សារបញ្ចប់បណ្តឹងទាំងក្នុងតុលាការ និងក្រៅតុលាការ។
- ធ្វើការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានផ្នែក។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
- ជានិស្សិត/មានបរិញ្ញាបត្រផ្នែកច្បាប់ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- មានចំណេះដឹងអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងច្បាប់ពាក់ព័ន្ធឥណទានដូចជា ច្បាប់ដីធ្លី ច្បាប់រដ្ឋប្បវេណី
ច្បាប់ព្រហ្មទណ្ឌ និងច្បាប់កិច្ចសន្យា។
- អាចប្រើបា្រស់ភាសារអង់គ្លេស។
- មានជំនាញវិភាគទិន្នន័យ។
- មានជំនាញទំនាក់ទំនង និងមានសមត្ថភាពក្នុងការធ្វើការងារជាក្រុម។
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ
អ៊ីម៉ែល៖
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
[…] / […] / […] / […]
ទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី

