2,490,309open jobs
150,714companies
289,382added this week
Browse all
Location
In office (Phnom Penh)
Employment
Full-Time

First seen by Alion on Nov 9, 2026.

Overview
Company
Impact
Profile match
JCM Group is a Cambodian business group active in consumer products including home and kitchen appliances. Its teams in Phnom Penh, Sihanoukville and Kampot hire marketing and strategy managers, area sales managers, delivery supervisors and call center supervisors. The company is based in Phnom Penh, Cambodia.
Job Description

I. សេចក្តីសង្ខេបនៃមុខតំណែង
ប្រធានក្រុមឃ្លាំង និងដឹកជញ្ជូន មានតួនាទីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការឃ្លាំង និងការដឹកជញ្ជូនទាំងមូល ដើម្បីធានាថា ផលិតផល ត្រូវបានរក្សាទុក រៀបចំ និងដឹកជញ្ជូនបានត្រឹមត្រូវ មានសុវត្ថិភាព ទាន់ពេលវេលា មានប្រសិទ្ធភាព និងមានការចំណាយសមស្រប ស្របតាមគោលការណ៍របស់ក្រុមហ៊ុន និងស្តង់ដារសេវាកម្មអតិថិជន។

II. ភារកិច្ច និងការទទួលខុសត្រូវ
1. ការគ្រប់គ្រងប្រតិបត្តិការឃ្លាំង
• គ្រប់គ្រងការទទួល ទុក រក្សា និងចែកចាយទំនិញប្រចាំថ្ងៃ
• ធានាថាទំនិញត្រូវបានរក្សាទុកតាមស្តង់ដារ FIFO / FEFO
• ត្រួតពិនិត្យការរៀបចំទីតាំងទំនិញឱ្យមានរបៀបរៀបរយ និងងាយស្រួលស្វែងរក
• គ្រប់គ្រងសុវត្ថិភាពទំនិញ ការខូចខាត ការបាត់បង់ និងការលួច
• ធានាភាពត្រឹមត្រូវនៃស្តុកជាមួយប្រព័ន្ធ ERP/WMS

2. ការគ្រប់គ្រងការដឹកជញ្ជូន
• រៀបចំផែនការដឹកជញ្ជូនប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែ
• គ្រប់គ្រងការបែងចែករថយន្ត អ្នកបើកបរ និងធនធានដឹកជញ្ជូន
• បង្កើនប្រសិទ្ធភាពផ្លូវដឹកជញ្ជូន
• ធានាការដឹកជញ្ជូនទាន់ពេល
• តាមដានការដឹកជញ្ជូនរហូតដល់អតិថិជនទទួលបានទំនិញ
• ដោះស្រាយបញ្ហាដឹកជញ្ជូន និងបណ្តឹងអតិថិជន

3. ការគ្រប់គ្រងកងរថយន្ត
• គ្រប់គ្រងរថយន្តដឹកជញ្ជូនទាំងអស់
• ត្រួតពិនិត្យស្ថានភាពរថយន្តប្រចាំថ្ងៃ
• រៀបចំកាលវិភាគថែទាំ
• គ្រប់គ្រងការប្រើប្រាស់ប្រេងឥន្ធនៈ
• តាមដាន GPS និងការប្រើប្រាស់រថយន្ត
• បង្ការគ្រោះថ្នាក់ និងកាត់បន្ថយការចំណាយ

4. ការគ្រប់គ្រងបុគ្គលិក
• ដឹកនាំ និងបែងចែកការងារជូនក្រុមការងារ
• តាមដាន KPI របស់បុគ្គលិក
• បណ្តុះបណ្តាលនីតិវិធីប្រតិបត្តិ និងសុវត្ថិភាពនៅកន្លែងការងារ
• វាយតម្លៃសមិទ្ធផលការងារ
• បង្កើនការចូលរួម និងការអភិវឌ្ឍសមត្ថភាពបុគ្គលិក

5. ការគ្រប់គ្រងស្តុក
• តាមដាន និងត្រួតពិនិត្យសមតុល្យស្តុកប្រចាំថ្ងៃឱ្យបានទៀងទាត់
• អនុវត្តការរាប់ស្តុកវិលជុំ និងការត្រួតពិនិត្យស្តុកប្រចាំខែ/ឆ្នាំ
• វិភាគ និងដោះស្រាយភាពមិនប្រក្រតីនៃស្តុក
• រៀបចំផែនការកាត់បន្ថយទំនិញជាប់គាំង និងទំនិញដែលមានចលនាយឺត
• ធានាភាពត្រឹមត្រូវ និងភាពទាន់សម័យនៃកំណត់ត្រាបញ្ជីស្តុក

6. ការគ្រប់គ្រងសុវត្ថិភាព
• អនុវត្តគោលការណ៍សុខភាព សុវត្ថិភាព និងបរិស្ថានក្នុងឃ្លាំង និងការដឹកជញ្ជូន
• ត្រួតពិនិត្យ និងធានាថាបុគ្គលិកអនុវត្តការប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ
• អនុវត្តស្តង់ដារផ្ទុកសារធាតុគីមី និងផលិតផលសំណង់
• រាយការណ៍គ្រោះថ្នាក់ និងចាត់វិធានការកែតម្រូវ

7. ការគ្រប់គ្រងគុណភាពសេវាកម្ម
• ធានាការដឹកជញ្ជូនត្រឹមត្រូវ
• កាត់បន្ថយការដឹកជញ្ជូនខុស
• ធានាផលិតផលមិនខូចខាត
• សម្របសម្រួលជាមួយផ្នែកលក់ក្នុងការដោះស្រាយបញ្ហាអតិថិជន

8. ការគ្រប់គ្រងថ្លៃដើម
• គ្រប់គ្រងថ្លៃដឹកជញ្ជូន
• គ្រប់គ្រងការប្រើប្រាស់ប្រេងឥន្ធនៈ
• គ្រប់គ្រងថ្លៃជួសជុលរថយន្ត
• បង្កើនការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព

9. ការគ្រប់គ្រងដៃគូដឹកជញ្ជូន
• យុទ្ធសាស្ត្របណ្តាញ/Network Strategy (P1):
រៀបចំផែនការយុទ្ធសាស្ត្ររួម ដោយរួមបញ្ចូលទាំងអ្នកផ្គត់ផ្គង់ អ្នកផលិត និងអ្នកចែកចាយ ដើម្បីសម្រេចបានប្រសិទ្ធភាពខ្ពស់បំផុត។
• បច្ចេកវិទ្យាវិក្រហម/Integrated Technology (P2): គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងទិន្នន័យ (Big Data) សម្រាប់តាមដាន និងវិភាគសកម្មភាពគ្រប់យ៉ាងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដោយស្វ័យប្រវត្តិ។
• ការសម្របសម្រួល/Orchestration (P3): ដើរតួនាទីជាអ្នកសម្របសម្រួលកណ្តាល ដោយគ្រប់គ្រងលើអ្នកផ្តល់សេវា 3PL និង 4PL ជាច្រើនដំណាក់កាលដើម្បីធានាថាប្រតិបត្តិការដំណើរការដោយរលូន។
• ការធ្វើឱ្យប្រសើរជាបន្តបន្ទាប់/Continuous Optimization (P4): វិភាគដំណើរការដើម្បីកាត់បន្ថយចំណាយ រកឃើញចំណុចខ្វះខាត និងកែលម្អគុណភាពនៃការផ្តល់សេវាជាប្រចាំ។
• ការបង្កើតតម្លៃដល់ប្រព័ន្ធទាំងមូល/Ecosystem Value Creation (P5): ផ្តោតលើការផ្តល់តម្លៃបន្ថែមដល់អតិថិជនចុងក្រោយ តាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារដ៏ស្មុគស្មាញ។

10.ផ្សេងៗ
• បំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងពីថ្នាក់គ្រប់គ្រង។

Job Requirements

III. លក្ខខណ្ឌជ្រើសរើស
* កម្រិតវប្បធម៌៖
• យ៉ាងហោចណាស់បញ្ចប់ការសិក្សាថ្នាក់ទី១២

* បទពិសោធន៍៖
• មានបទពិសោធន៍ផ្នែកលក់យ៉ាងតិច២ឆ្នាំឡើង
• បេក្ខជនដែលមានបទពិសោធន៍ក្នុងវិស័យ ថ្នាំលាប សម្ភារសំណង់ ឬ ទំនិញប្រើប្រាស់ទូទៅ (FMCG) នឹងត្រូវបានផ្តល់អាទិភាព។

📋 How to Apply
Ready to take the next step in your career? Send your CV and cover letter to our HR team today:

📨 [email protected]
📞 […] / […] / […]
📍 Office Address: #51, St. 271, Sangkat Phsar Derm Thkov, Khan Chamkarmorn, Phnom Penh.

Free account
Stop reading job ads. Get the ones that fit.
One free account turns this page into a shortlist built around your stack, your level and your pay.
Match on every job. Stack, seniority, pay and location, scored against your profile.
2,490,309 open roles. Read straight off company career pages, refreshed every day.
Unlimited applications. Every one you send is tracked in one place, on-site or on a company board.
3 tailored CVs a month. Rewritten for the exact job you are applying to. Included free.
Create a free account Continue with Google
Free forever. No card. Under a minute.
This is one of many
2,490,309 more open roles from verified company boards, updated every day.